Sunday, November 29, 2020
Home ព័ត៌មានអន្តរជាតិ

ព័ត៌មានអន្តរជាតិ

video

ល្បែងសង្រ្គាមជាមួយអ៊ីរ៉ង់របស់រដ្ឋការដូណាល់ត្រាំនៅមិនទាន់បិទបញ្ចប់

នៅសល់មិនដល់២ខែទៀតនោះទេ លោកដូណាល់ត្រាំនឹងចាកចេញពីសេតវិមាន ដោយសារតែ លោកបានបាត់បង់ឱកាស កាន់តំណែងប្រធានាធិបតីមួយអាណត្តិទៀត ព្រោះតែប្រកួតចាញ់ឆ្នោតនៅក្នុងការបោះឆ្នោត កាលពីថ្ងៃទី៣វិច្ឆិកា។  លោកត្រាំបានបង្ហើបថា លោកបានអោយ មន្ត្រីរបស់លោកទាំងអស់នៅគ្រប់ក្រសួងត្រូវរៀបចំដើម្បីចាកចេញនិងទុកដាក់ផ្ទេរការងារទៅអោយរដ្ឋមន្ត្រីថ្មីដែលនឹងមកជំនួស។ បើទោះជាបែបនេះក្ដី  រដ្ឋការរបស់លោកត្រាំនិងរូបលោកផ្ទាល់ នៅតែបន្តពង្រីកការដាក់ទណ្ឌកម្មថែមទៀតទៅលើប្រទេសណាដែលបានរងទណ្ឌកម្ម រយៈពេលជិត៤ឆ្នាំមកនេះ ជាពិសេស គឺប្រទេសអ៊ីរ៉ង់...
video

ក្រុងបាងកកបន្តរងការអង្រួនដោយបាតុករ២ក្រុមប្រឆាំងគ្នា

រាជធានីបាងកកមើលទៅពុំអាចរកសុខសន្តិភាពបានឡើយ រាជធានីរបស់រាជាណាចនេះរងការអង្រួនដោយបាតុករ ប្រឆាំងរដ្ឋាភិបាល ដឹកនាំដោយលោកនាយករដ្ឋមន្ត្រីប្រាយុទ្ធចាន់អូចា គឺមានរយៈជិត៤ខែមកហើយ។ ឥឡូវនេះ បាតុកម្ម មិនត្រឹមតែធ្វើឡើងដោយក្រុមប្រឆាំងនាយករដ្ឋមន្ត្រីប្រាយុទ្ធចាន់អូចានោះទេ គឺក្រុមគាំទ្ររបបរាជានិយម ដែលមានអត្តសញ្ញាណ ពាក់អាវលឿង ក៏បានធ្វើការប្រមូលផ្ដុំគ្នាផងដែរ។ កាសែតបាងកក ប៉ុស្តិ៍ បានចុះផ្សាយបន្តផ្ទាល់អំពីទិដ្ឋភាពនៃប្រមូលផ្ដុំគ្នា របស់ក្រុមប្រឆាំង...
video

ចិនបន្តព្រមានអាមេរិក និងតៃវ៉ាន់ករណីមន្ត្រីអាមេរិកធ្វើទស្សនកិច្ចនៅតៃវ៉ាន់

ចិន និងតៃវ៉ាន់ទោះជាមានសាច់ឈាមនឹងគ្នាក៏ដោយ  តែដែនដីពី២នេះមិនអាចរួមបញ្ចូលគ្នា រស់ក្រោមដំបូលតែបានទេ គឺរយៈពេល ៧១ឆ្នាំហើយ ចាប់តាំងពី រដ្ឋាភិបាលជាម្ចាស់គ្រប់គ្រងក្រុងប៉េកាំងបានចាញ់សង្រ្គាម ជាមួយនឹងពួកឧទ្ទាមកុម្មុយនិស្តម៉ៅសេទុង ក្នុងសង្រ្គាមស៊ីវិល បិទបញ្ចប់នៅឆ្នាំ១៩៤៩។ ពួកកុម្មុយនិស្តបានកាន់អំណាចជាង ៧ទសវត្សមកនេះ ដោយបានព្យាយាមទាញអោយកោះតៃវ៉ាន់ មកនៅជាមួយនឹងខ្លួនក្រោមគោលនយោបាយ ប្រទេសមួយប្រព័ន្ធ គឺដូច ក្រុងហុងកុង ប៉ុន្តែនៅគ្មាលទ្ធភាពឡើយ។
video

អាស៊ានត្រូវថ្លឹងអោយស្មើរវាងមហាអំណាចចិន និងអាមេរិក បើពុំនោះទេអាចនឹងគ្រោះថ្នាក់

រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះគេសង្កេតឃើញ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ មាន១០ ប្រទេសកំពុងស្ថិតនៅក្នុងស្ថានភាពហាក់ងាកខ្លួនពុំរួចក្រោមសម្ពាធរបស់មហាអំណាចធំមួយគឺចិន។ អ្នកវិភាគនយោបាយជាច្រើនដែលត្រូវបានស្រង់មកចុះផ្សាយដោយគេហទំព័រ New York Times កាលពីថ្មីៗនេះ គឺអ្នកស្រាវជ្រាវកិច្ចការនយោបាយអាស៊ីទាំងនោះបាន បញ្ចេញទស្សនៈដោយស្រង់ទ្រឹស្ដីរបស់អ្នកវិភាគជើងចាស់ម្នាក់ដែលល្បីល្បាញអំពីតំបន់អាស៊ីអាគ្នេយ៍គឺអ្នកវិភាគ Sebastian Strangioនៃ សកលវិទ្យាល័យយ៉េលសហរដ្ឋអាមេរិកដែលអ្នកវិភាគរូបនេះបានផ្ដល់ទស្សនទានថា ប្រទេសទន់ខ្សោយនៅក្នុងតំបន់អាស៊ានមិនត្រូវហុចដៃឱ្យប្រទេសមហាអំណាចណាមួយចូលពាក់ព័ន្ធស៊ីជម្រៅខ្លាំងក្លាពេកនោះទេ ដែលនឹងនាំមកនូវផលវិបាកដល់តំបន់នេះ។ តាមអ្នកជំនាញរូបនេះ ចិន គឺជាមហាអំណាច...
video

រដ្ឋមន្ត្រីការពារជាតិកាណាដាប្រកាសប្រឆាំងចិន វាតទីកាន់កាប់សមុទ្រចិនខាងត្បូង

ក្នុងរយៈពេលចុងក្រោយនេះ ឃើញថា ប្រទេសបួននៃសម្ព័ន្ធភាពសន្តិសុខអាស៊ីប៉ាស៊ីហ្វិក ហៅកាត់ថា Quad មានអាមេរិក ជប៉ុន ឥណ្ឌានិងអូស្ត្រាលី បានសច្ចានឹងគ្នាថាត្រូវរួមគ្នាពង្រឹងសន្តិសុខតំបន់ ដោយ ប្រឆាំងការវាតទីរបស់ប្រទេសចិន។ ប្រទេសទាំង៤នេះ ដឹកនាំដោយសហរដ្ឋអាមេរិក ។  មិនថាឡើយប្រទេសទាំង៤នេះទេ ដែលបារម្ភចិន វាតទីកាន់កាប់សមុទ្រចិនខាងត្បូង គឺនៅថ្ងៃនេះ សារព័ត៌មានវៀតណាម...
video

នាយករដ្ឋមន្ត្រីថៃប្រាយុទ្ធព្រមានថារាល់វិធានការទាំងអស់ត្រូវតែមានដើម្បីបង្រ្កាបបាតុកម្ម

រលកហិង្សាបានចាប់ផ្ដើមផ្ទុះហើយ នៅទីក្រុងបាងកក ជារាជធានីនៃរាជាណាចក្រថៃ។ ហិង្សាបានកើតឡើង មិនត្រឹមតែប៉ះទង្គិចជាមួយ ប៉ូលិសបង្រ្កាបកុបកម្មនោះទេ គឺប៉ះទង្គិចរវាងប្រឆាំងរដ្ឋាភិបាល និងបាតុករ ដែលគាំទ្រស្ថាប័នរាជបល្ល័ង្គ។ ការសែតបាងកកប៉ុស្ត៍របស់ថៃ បានចុះផ្សាយថា បាតុករដែល ប្រឆាំង រដ្ឋាភិបាល បានបង្កើនកម្លាំងភ្លាមៗហើយម្នាក់ៗសុទ្ធតែមានកំហឹងជាប់នឹងខ្លួនដោយសារតែញត្តិរបស់ពួកគេដែលទាមទារអោយធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីរុះរើស្ថាប័នព្រឹទ្ធសភា ការកាត់បន្ថយអំណាចរបស់ព្រះមហាក្សត្រ និងការដកហូតលោកបា្រយុទ្ធចាន់អូចាចេញពីតំណែង មិនត្រូវបានសមាជិកសភា...
video

កិច្ចប្រជុំសភាថៃស្ថិតក្រោមហិង្សារវាងបាតុករគាំទ្ររបបរាជានិយមនិងបាតុករប្រឆាំងរដ្ឋាភិបាល

ការប្រជុំសភាវិសាមញ្ញថៃបានប្រព្រឹត្តឡើងយ៉ាងតានតឹង និង ស្វិតស្វាញជាខ្លាំងតាំងពីថ្ងៃទី១៧វិច្ឆិកា នៅខណៈដែលបាតុករប្រឆាំងរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីប្រាយុទ្ធចាន់អូចាបានស្រែកនៅខាងក្រៅរបងរដ្ឋសភាដោយព្យាយាមរុលចូលទៅដល់បរិវេណខាងក្នុងអាគារដើម្បិដាក់សម្ពាធតំណាងរាស្រ្ដរបស់ខ្លួនឱ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។ ប៉ុន្តែត្រូវបានទប់ស្កាត់ដោយក្រុមបាតុករគាំទ្រ របបរាជានិយម បាននាំអោយប៉ូលីញវាយបង្ក្រាបដោយការបាញ់ទឹកបំបែកហ្វូង បណ្ដាលអោយមនុស្ស យ៉ាងតិច ៥៥នាក់រងបួស។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន REUTERS បានចុះផ្សាយនៅថ្ងៃទី១៨វិច្ឆិកានេះ។ ប្រភពដដែលឲ្យដឹងទៀតថា ប៉ូលិសបង្រ្កាបកុបកម្ម បានសម្រេចចិត្តប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹកលើក្រុមបាតុករទាំងសងខាងជាពិសសេស បាញ់ទៅលើបាតុករប្រឆាំងរដ្ឋាភិបាល ដែលបានព្យាយាមដករបាំងការពារ...
video

ជប៉ុននិងអូស្ត្រាលីចុះកិច្ចព្រមព្រៀងជួយគ្នាក្នុងវិស័យការពារជាតិប្រឆាំងនឹងចិន

ក្នុងរយៈពេលចុងក្រោយនេះ គេសង្កេតឃើញថា ប្រទេសបួននៃសម្ព័ន្ធភាពសន្តិសុខអាស៊ីប៉ាស៊ីហ្វិក ហៅកាត់ថា Quad មានអាមេរិក ជប៉ុន ឥណ្ឌា និងអូស្ត្រាលី បានសច្ចាថាត្រូវរួមគ្នាពង្រឹងសន្តិសុខតំបន់ ដោយប្រឆាំងការវាតទីរបស់ប្រទេសចិន។ ប្រទេសទាំង៤នេះ ដឹកនាំដោយសហរដ្ឋអាមេរិក។ បន្ទាប់ពីប្រមុខការទូតនៃប្រទេសទាំងបួននេះ ជួបគ្នា កាលពីថ្មីៗនេះ គេសង្កេតឃើញ ប្រទេសជប៉ុន បានចេញមុខភ្លាមចូលខ្លួនពាក់ព័ន្ធជម្លោះសមុទ្រចិនខាងត្បូងកាន់តែស៊ីជម្រៅ ។
video

ប្រធានាធិបតីត្រាំនឹងដាក់ទណ្ឌកម្មបន្ថែមទៀតលើប្រទេសចិន ខណៈចិនសាទរលោកបៃដិន

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នឹងដាក់ចេញនូវគោលនយោបាយដាក់សម្ពាធបន្ថែមទៀត ទៅលើប្រទេសចិន មុនពេលប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន អាចនឹងចូលកាន់តំណែងជំនួសលោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងឋានៈជាប្រធានាធិបតី ឈ្នះឆ្នោត ដែលជាប្រធានាធិបតីអាមេរិកទី៤៦។ តាមការចេញផ្សាយរបស់សារព័ត៌មានរុស្ស៊ី Sputnik នៅថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកានេះ...
video

សហភាពអឺរ៉ុបសម្រេចបន្តដាក់ទណ្ឌកម្មលើរបបផ្ដាច់ការនៅវេណេហ្សូអេឡាមួយឆ្នាំទៀត

របបផ្ដាច់ការនៅវេណេហ្សូអេឡា បន្តរស់រៀនមានជីវិតពិតមែនប៉ុន្តែរស់យ៉ាងវេទនាបំផុត។ សេដ្ឋកិច្ចរបស់ប្រទេសនេះ ត្រូវបានមូលនិធីរូបីយវត្ថុអន្តរជាតិ IFM អោយដឹងថា បានដើរដល់ ចំណុចដួលរំលំហើយ។ សេដ្ឋកិច្ចរបស់ប្រទេសនេះដែលពឹងផ្អែកទាំងស្រុងលើការផលិតប្រេងលក់ទៅក្រៅប្រទេស បានជួបគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរដូចនេះ គឺដោយសារតែការដាក់ទណ្ឌកម្មពីសំណាក់សហគមន៍អន្តរជាតិ ក្នុងនោះមានសហរដ្ឋអាមេរិក កាណាដា ប្រទេសជប៉ុន និងប្រទេសទាំង២៧នៃសហភាពអឺរ៉ុប។ ដោយសារស្ថានភាពនេះ ពលរដ្ឋរបស់ប្រទេសនេះ បាននាំគ្នារត់ភៀសខ្លួន ទៅនៅប្រទេសជិតខាងចំនួនជាង៥លាននាក់...

MEDIA FEEDS

Popular

video

IDEA TALK៖ តើដោយសារកត្តាអ្វីខ្លះ ដែលនាំឲ្យមានអំពើពុក រលួយក្នុងវិស័យធនធានធម្មជាតិ?

កម្មវិធី Idea Talk សំរាប់រាត្រីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ស្តីអំពី៖ តើដោយសារកត្តាអ្វីខ្លះ ដែលនាំឲ្យមានអំពើពុក រលួយក្នុងវិស័យធនធានធម្មជាតិ?